គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តកិច្ចប្រជុំតាមអនឡាញជាមួយគណៈមេធាវីសហព័ន្ធជប៉ុន(JFBA) ដើម្បីពិភាក្សាផ្លាស់ប្តូរបទ ពិសោធន៍នៃវិជ្ជាជីវៈមេធាវីនៃប្រទេសទាំងពីរ

នារសៀលថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ខែមីនាឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានលោកមេធាវី ស្រ៊ុន ធីរិទ្ធ ប្រធានាយកដ្ឋានទំនាក់ទំនងសាធារណៈ

និងលោកមេធាវី ស៊ុន លៀងហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ជាតំណាងដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម លី ច័ន្ទតុលា ប្រធាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រីមេធាវី ស្វាយ សុលីដា អនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ បានបន្តកិច្ចប្រជុំតាមអនឡាញ (Online Meeting) ជាមួយគណៈមេធាវីសហព័ន្ធជប៉ុន(JFBA) ដើម្បីពិភាក្សាផ្លាស់ប្តូរបទ ពិសោធន៍នៃវិជ្ជាជីវៈមេធាវីនៃប្រទេសទាំងពីរ។
អនុលោមតាមការផ្តួចផ្តើមនៃគណៈមេធាវីកម្ពុជាកន្លងមក ក្នុងគម្រោងផ្សព្វផ្សាយពី តួនាទីមេធាវីកម្ពុជាក្នុងវិស័យយុត្តិធម៌និងការអភិវឌ្ឍសង្គម ដល់និស្សិតច្បាប់និងធុរៈកិច្ចជន និងដោយស្របតាមគម្រោង នៃកិច្ចសហប្រតិបត្តិរវាងJFBAជាមួយបណ្តាប្រទេស មួយចំនួន ក្នុងតំបន់អាស៊ាននោះ JFBA ស្នើសុំគាំទ្រជាថិកាប្រមាណប្រាំបីពាន់ដុល្លារ សម្រាប់ចូលរួម ការងារផ្សព្វផ្សាយរបស់គណៈមេធាវីកម្ពុជាខាងលើនេះ។
ការអនុវត្តគម្រោងនេះ ទាមទារឲ្យមានការរៀបចំជាសិក្ខាសាលា ឬវេទិកាផ្សព្វផ្សាយ ផ្សេងៗ ស្របតាមភាពជាក់ស្តែងនៅកម្ពុជា ដែលនឹងធ្វើនាពេលណាដែលស្ថានភាពជំងឺ កូវីត-១៩ បានធូរស្រាលឡើងវិញ។ ភាគីទាំងពីរយល់ព្រមបន្តកិច្ចប្រជុំ Follow-upនេះ នា ពេលខាងមុខ។

photo 2021 03 12a

photo 2021 03 12a

photo 2021 03 12a

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top