សេចក្តីជូនដំណឹងកម្មវិធីអាហាររូបករណ៍អូស្ត្រាលីឆ្នាំ២០២២
សេចក្តីជូនដំណឹងកម្មវិធីអាហាររូបករណ៍អូស្ត្រាលីឆ្នាំ២០២២
Australia Awards Scholarships Intake 22
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសមាជិក-សមាជិកាទាំងអស់មេត្តាជ្រាបថា ក្រោមកិច្ចសហប្រតិបត្តិការអន្តរជាតិ
របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង ស្ថានទូតអូស្រ្តាលី ជាពិសេសដើម្បីពង្រឹងចំណេះដឹងជាអន្តរជាតិ និងធនធានមនុស្ស ស្ថានទូតនៃប្រទេសអូស្រ្តាលីបានជូនដំណឹងស្តីពីកម្មវិធី អាហាររូបករណ៍អូស្ត្រាលីឆ្នាំ២០២២ (Australia Awards Scholarships Intake 22)។
អាហាររូបករណ៍នេះមានគោលបំណងដើម្បីពង្រីកចំណេះដឹងនិងបណ្តាញនៃការសិក្សាអប់រំ និង ដើម្បីរឹតចំណងទំនាក់ទំនងរវាងអូស្ត្រាលី-កម្ពុជា និងសហគមន៍ពិភពលោក។ នេះគឺជាអាហាររូបករណ៍ ដ៏ថ្លៃថ្លា ដែលរដ្ឋាភិបាលអូស្ត្រាលីផ្តល់ជូនអ្នកដែលនឹងក្លាយជាថ្នាក់ដឹកនាំនៃពិភពលោក។ តាមរយៈការសិក្សាស្រាវជ្រាវនេះ ជ័យលាភីមានឱកាស អភិវឌ្ឍន៍សមត្ថភាព និង ជំនាញ ដើម្បីជំរុញអោយមានការផ្លាស់ប្តូរ និង ដើម្បីជួយពង្រឹងទំនាក់ទំនងនៃប្រជាជននិងប្រជាជន ជាមួយនឹងប្រទេសអូស្ត្រាលី។
លក្ខខណ្ឌលម្អិតនៃអាហាររូបករណ៍ ក៏ដូចជាដំណើរការនៃការជ្រើសរើសនៃការដាក់ពាក្យស្នើសុំជាដើមសូមចូលទៅកាន់គេហទំព័រ៖ www.australiaawardscambodia.org
សម្រាប់លក្ខខណ្ឌ និងព័ត៌មានលម្អិតនៃការដាក់ពាក្យនេះអាចរកបានតាមរយៈ ឯកសារ ភ្ជាប់ជូននៅខាងក្រោម ឬ ទំនាក់ទំនងតាមរយៈសារអេឡិចត្រូនិច អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។ ឬ អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។ ឬ អាចទាក់ទងមកលេខទូរស័ព្ទ (+៨៥៥) ៨៩ ៦៦៨ ៨៩៦ ឬ ៨១ ៦៦៩ ៦៨៨ នៅរៀងរាល់ម៉ោងធ្វើការ។ កាលបរិច្ឆេទសម្រាប់ការទទួលពាក្យអាហារូបករណ៍នេះនឹងផុតកំណត់នៅ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវី ដែលមានបំណងចង់ដាក់ពាក្យអាហារូបករណ៍ខាងលើនេះ មេត្តាបំពេញបែបបទទៅតាមនីតិវិធីឱ្យបានមុនកាលបរិច្ឆេទដូចបានកំណត់ខាងលើ ។
www.australiaawardscambodia.org