ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ច័ន្ទតុលាបានចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព
នៅព្រឹកថ្ងៃអាទិត្យ ៨ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសក ឃុន ម៉េងហេង ត្រូវជាឪពុករបស់លោកមេធាវី ឃុន សុផល និងលោកមេធាវី ឃុន សុភី។ ក្នុងឱកាសនោះឯកឧត្តមបាននាំយកសារលិខិតចូលរួមរំលែកមរណៈទុក្ខនិងនាំយកថវិកាមួយចំនួនទៀតចូលបច្ច័យក្នុងពិធីបុណ្យប្រារព្ធធ្វើនៅគេហដ្ឋាននៃសព ភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ហើយត្រូវដង្ហែទៅបញ្ចុះនៅថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨ ព្រឹក នៅវត្តថ្លា។