ទិដ្ឋភាពថ្ងៃទី៣ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់មេធាវី និងមេធាវីកម្មសិក្សាទាំងអស់
ទិដ្ឋភាពថ្ងៃទី៣ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់មេធាវី និងមេធាវីកម្មសិក្សាទាំងអស់ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណៈមេធាវីនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១
ដោយមានការអញ្ជើញចូលរួមទទួលចាក់វ៉ាក់សាំងពីមេធាវី និងមេធាវីកម្មសិក្សា ព្រមទាំងបុគ្គលិកគណៈមេធាវីដែលមានចំនួនសរុប ២៤២នាក់។
ការរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩នេះ ត្រូវបានរៀបចំឡើងស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយមានឧបករណ៍ សម្ភារៈ គ្រប់គ្រាន់និងមានក្រុមការងារសម្របសម្រួលនៅក្នុងដំណើរការចាក់វ៉ាក់សាំងនេះឲ្យប្រព្រឹត្តទៅបានដោយរលូននិងមានសុវត្តិភាព ជាពិសេសគោរពតាមអនុសាសន៍ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យហេតុ សូមអញ្ជើញមេធាវី និងមេធាវីកម្មសិក្សាទាំងអស់មកចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅទីស្នាក់ការគណៈមេធាវីតាមកម្មវិធីដែលបានកំណត់។