ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និង បុគ្គលិកគណៈមេធាវី បានធ្វើការបួងសួងក្នុងពិធីសែនទេវតាឆ្នាំថ្មី
នៅថ្ងៃអង្គារ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៤ និង៣០នាទីល្ងាច ក្រោមអធិបតីភាពឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃ
ព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និង បុគ្គលិកគណៈមេធាវី បានធ្វើការបួងសួងក្នុងពិធីសែនទេវតាឆ្នាំថ្មី នៅទីស្នាក់ការគណៈមេធាវី និង សូមបួងសួងឱ្យទេវតាឆ្នាំថ្មីប្រសិទ្ធិពរជ័យ បវរសួរស្តី សិរីមង្គល វិបុលសុខ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែ ជូនចំពោះមេធាវី មេធាវីកម្មសិក្សា ថ្នាក់ដឹកនាំ បុគ្គលិក និង បុគ្គលិកស្ម័គ្រចិត្តទាំងអស់ ឆ្លៀតក្នុងឱកាសដ៍ប្រពៃថ្លៃថ្លានេះ ឯកឧត្តមប្រធាន សូមជូនពរដល់មេធាវីទាំងអស់ឱ្យប្រកបដោយកាយពលមាំមួន សុខភាពល្អបរិបូណ៍ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ជោគជ័យគ្រប់ភារកិច្ខ រួចផុតចាកទុក្ខពីរោគាទាំងឡាយ ជាពិសេសជៀសផុតពីជម្ងឺរាតត្បាតសកល កូវីដ-១៩។