វីដេអូទី១ នៃកម្មវិធី ៣ សំណួរ ប្រធានបទ៖ “វិជ្ជាជីវៈមេធាវី”

វីដេអូទី១ នៃកម្មវិធី ៣ សំណួរ ប្រធានបទ៖ “វិជ្ជាជីវៈមេធាវី”
បកស្រាយដោយឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
...................................................................
កម្មវិធី ៣ សំណួរនេះ ត្រូវបានរៀបចំបង្កើតឡើងតាមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដោយមាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ភ និងផ្សព្វផ្សាយ

ជាសេនាធិការទទួលបន្ទុករៀបចំផលិត។

កម្មវិធី ៣ សំណួរនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ជូនសាធារណៈជន ដោយបានរៀបចំជាសំណួរពាក់ព័ន្ធនឹងច្បាប់និងវិជ្ជាជីវៈមេធាវី ចំនួន ០៣ សំណួរ ដែលជាសំណួរសាមញ្ញពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយឱ្យវាគ្មិនដែលជាមេធាវីមានចំណេះដឹងនិងបទពិសោធន៍ ផ្តល់ចម្លើយខ្លីៗ សាមញ្ញៗ ហើយមានន័យគ្រប់គ្រាន់ ធ្វើយ៉ាងណាឱ្យសាធារណៈជនងាយយល់។

នេះជាវីដេអូទី១ នៃកម្មវិធី ៣ សំណួរ ដែលពាក់ព័ន្ធនឹង “វិជ្ជាជីវៈមេធាវី” ដោយមានការវត្តមានដ៏ខ្ពងខ្ពស់របស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាវាគ្មិន ហើយសំណួរទាំង ៣ នោះរួមមាន៖
សំណួរទី១៖ តើមេធាវីជាអ្វី?
សំណួរទី២៖ តើតួនាទីនិងការងាររបស់មេធាវីធ្វើអ្វីខ្លះ?
សំណួរទី៣៖ តើធ្វើយ៉ាងណាដើម្បីក្លាយជាមេធាវី?

តាមរយៈកម្មវីធី ៣ សំណួរនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានជំនឿយ៉ាងមុតម៉ាំថាកម្មវិធីនេះនឹងចូលរួមចំណែកផ្សព្វផ្សាយច្បាប់និងវិជ្ជាជីវៈមេធាវីជូនសាធារណៈជនបានយ៉ាងទូលំទូទាយ ហើយប្រសិនបើសាធារណជនដែលចម្ងល់ផ្នែកច្បាប់និងវិជ្ជាជីវៈមេធាវី សូមទំនាក់ទំនងមកកាន់គណៈមេធាវី តាមទំព័រហ្វេសប៊ុកផ្លូវការរបស់គណៈមេធាវី។

ចុចតំណភ្ជាប់ដើម្បីមើលវីឌីអូរ

thumnail T01

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top