គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាការងារប្រចាំត្រីមាស ជាមួយប្រតិភូ និងលេខាប្រតិភូគណៈមេធាវីរាជធានី-ខេត្ត និងសាលាឧទ្ធរណ៍ ក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា
នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាការងារប្រចាំត្រីមាស ជាមួយប្រតិភូ និងលេខាប្រតិភូគណៈមេធាវីរាជធានី-ខេត្ត
និងសាលាឧទ្ធរណ៍ ក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។ លទ្ធផលនៃកិច្ចប្រជុំនេះ រួមមាន:
១.ឯកឧត្តមប្រធានគណៈមេធាវី ប្រមូលបាននូវបញ្ហាប្រឈមមួយចំនួនក្នុងការប្រកបវិជ្ជាជីវៈរបស់មេធាវីនៅតាមបណ្តារាជធានី-ខេត្ត និងសាលាឧទ្ធរណ៍
២.ឯកឧត្តមប្រធានគណៈមេធាវីបានសំណូមពរឲ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រតិភូជាមួយនាយកដ្ឋានការពារក្តីជូនជនក្រីក្រ និងសហការគាំទ្រការងារនិងការសម្រេចរបស់ប្រធានគណៈមេធាវី
៣.ឯកឧត្តមប្រធានគណៈមេធាវីបានសុំឲ្យប្រតិភូទាំងអស់គាំទ្រគោលនយោបាយសំខាន់ៗដែលឯកឧត្តមប្រធានបានដាក់ចេញ ក្នុងទិសដៅដើម្បីពង្រឹងឧត្តមភាពនិងកិត្យានុភាព នៃវិជ្ជាជីវៈមេធាវី និងចុងក្រោយ
៤.ឯកឧត្តមប្រធានគណៈមេធាវីបានផ្តល់នូវដំណោះស្រាយក៏ដូចជាអនុសាសន៍ល្អៗជូនដល់ប្រតិភូគណៈមេធាវីទាំងអស់ដើម្បីអនុវត្ត។