កម្មវិធីបិទវគ្គបណ្ដុះបណ្ដាលសុក្រឹតការវគ្គវិជ្ជាជីវៈមេធាវីវគ្គទី១០ តាមមាត្រា៣២នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី

នារសៀលថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបាន

អញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីបិទវគ្គបណ្ដុះបណ្ដាលសុក្រឹតការវគ្គវិជ្ជាជីវៈមេធាវីវគ្គទី១០ តាមមាត្រា៣២នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី តាមប្រព័ន្ធ Goto Meeting ដោយមានវត្តមានលោកមេធាវី ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី និងលោកមេធាវី វ៉ាន់ថាន់ ពៅដារ៉ា អគ្គលេខាធិការនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី។

នៅក្នុងឱកាសនោះ ឯកឧត្ដមប្រធាន បានកោតសរសើរ និងចូលរួមអបអរសាទរជូនចំពោះកម្មសិក្សាការីសុក្រឹតការវគ្គ១០ទាំងអស់ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ព្រមទាំងសាស្ត្រាចារ្យទាំងអស់ ដែលបានបញ្ចប់បេសកកម្មនេះប្រកបដោយជោគជ័យតាមភារកិច្ចរៀងៗខ្លួន បើទោះបីជាស្ថិតក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។ ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តមប្រធានបានធ្វើការរៀបរាប់ដោយសង្ខេបអំពីវឌ្ឍនភាពនៃគណៈមេធាវីក្នុងរយៈពេលមួយឆ្នាំស្ថិតការដឹកនាំរបស់ឯកឧត្តមប្រធានផ្ទាល់ដោយឈរលើមូលដ្ឋានគោលការណ៍ទាំង ៨ ចំណុច ជូនអង្គពិធីទាំងមូល។

បន្ថែមពីនេះទៀត ឯកឧត្តមប្រធាន បានផ្តល់ជាមតិណែនាំ និងអនុសាសន៍ល្អៗជូនកម្មសិក្សារីអំពីបទពិសោធន៍និងការទទួលខុសត្រូវរបស់មេធាវីក្នុងប្រកបវិជ្ជាជីវៈ ដោយផ្តោតជាសំខាន់គឺ ការគោរពប្រតិបត្តិតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី បទបញ្ជាផ្ទៃក្នុងគណៈមេធាវី ក្រមសីល៌ធម៌វិជ្ជាជីវៈមេធាវី និងច្បាប់ជាធរមានផ្សេងទៀតៗ។
ឯកឧត្តមប្រធាន ក៏បានលើកទឹកចិត្តឱ្យកម្មសិក្សារីទាំងអស់បន្តដុះខាត់ពង្រឹងសមត្ថភាពចំណេះដឹង និងចំណេះជំនាញឱ្យបានច្បាស់លាស់ ដើម្បីលើកស្ទួយឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ឯកឧត្តមប្រធានសូមស្វាគមន៍មេធាវីគ្រប់រូបដែលមានបំណងចូលរួមចែករំលែកចំណេះដឹងតាមយន្តការគណៈមេធាវី ដូចជា សិក្ខាសាលា កម្មវិធី៣សំណួរ និងកម្មវិធីផ្សេងៗទៀត។
ឯឧត្តមប្រធាន សូមអំពាវនាវឱ្យកម្មសិក្សាការីឱ្យចូលរួមក្នុងមហាសន្និបាតលើកទី២៦ ឱ្យបានគ្រប់ៗគ្នា តាមកម្មវីធី zoom និងមេធាវីពេញសិទ្ធិ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ ទាំងអស់គ្នា។

ជាចុងក្រោយឯកឧត្តមប្រធាន សូមថ្លែងអំណរគុណ និងជូនពរដល់លោកនាយក លោកអគ្គលេខាធិការ សាស្ត្រចារ្យនិងកម្មសិក្សាការី ព្រមទាំងបុគ្គលិកមជ្ឈមណ្ឌលទាំងអស់ឱ្យក្តីសុខសប្បាយ និងជៀសឆ្ងាយពីជំងឺកូវីដ-១៩។

photo 2021 10 03a

photo 2021 10 03a

photo 2021 10 03a

photo 2021 10 03a

photo 2021 10 03a

photo 2021 10 03a

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top