ឯកឧត្តម លី ច័ន្ទតុលាបានអញ្ជើញជាអធិបតីក្នុងកម្មវិធីសាកល្បងប្រើប្រាស់កម្មវិធី Zoom ត្រៀមសម្រាប់មហាសន្និបាតលើកទី២៦
នៅព្រឹកថ្ងៃសោរ៍ ៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
បានអញ្ជើញជា អធិបតីក្នុងកម្មវិធីសាកល្បងប្រើប្រាស់កម្មវិធី Zoom ត្រៀមសម្រាប់មហាសន្និបាតលើកទី២៦ ដែលនឹង ប្រព្រឹត្ត ទៅ នៅថ្ងៃទី១៦ ទី១៧ និងទី១៨ ខែតុលា ឆ្នាំ២០២១ ខាងមុខ ដោយមានវត្តមានសមាជិក សមាជិកាគណៈមេធាវីចូលរួមសរុបចំនួន ៤៦៥ នាក់ ។
នៅក្នុងឱកាសនេះឯកឧត្តមប្រធានគណៈមេធាវី បានវាយតម្លៃថាការសាកល្បងនេះមានមានវិវឌ្ឍន៍ និងអាចដំណើរការបាន ហើយគណៈមេធាវីនឹងធ្វើតេស្តសាកល្បងនៅថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩ព្រឹកតទៅ ។ ហេតុដូច្នេះសូមសហភាតាទាំងអស់ចូលរួមសាកល្បងឱ្យបានគ្រប់ៗគ្នា។
ជាចុងក្រោយឯកឧត្តមប្រធាន សូមថ្លែងអំណរគុណដល់សហភាតាទាំងអស់ ដែលបានចំណាយពេលចូលរួមក្នុងការសាកល្បងជាមួយនឹងក្រុមការងារស្រង់វត្តមាននៃគណៈមេធាវី។