ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមប្រឹក្សានិងប្រតិភូគណៈមេធាវី ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ឆាយ គីម
នៅរសៀល ថ្ងៃចន្ទ ២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុម
ប្រឹក្សានិងប្រតិភូគណៈមេធាវី ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ឆាយ គីម ត្រូវជាម្តាយលោកមេធាវី ឡុង នរិន្ទ លោកមេធាវី ខេង លី និងត្រូវជាជីដូនរបស់កញ្ញាមេធាវី ឡុង ស្រីនិច។ ក្នុងឳកាសនោះក៏បាននាំយកសារលិខិតចូលរួមរំលែកមរណទុក្ខនិងនាំយកថវិកាមួយចំនួនចូលបច្ច័យក្នុងពិធីបុណ្យដែលប្រារព្ធនៅផ្លូវជាតិលេខ៥ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។