លោកមេធាវី លីវ សុវណ្ណាអគ្គលេខាធិការនៃគណៈមេធាវី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លី ច័ន្ទ តុលាទៅសួរសុខទុក្ខអំពីស្ថានភាពជំងឺរបស់លោកមេធាវី ទី ពៅ នៅមន្ទីរពេទ្យជោរៃភ្នំពេញ
នៅរសៀលថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នេះ លោកមេធាវី លីវ សុវណ្ណា អគ្គលេខាធិការនៃគណៈមេធាវី និងជាតំណាងដ៏ខ្ពង់ខ្ពស់
របស់ឯកឧត្តម លី ច័ន្ទ តុលា ប្រធានគណៈមេធាវី បានដឹកនាំសហការីដែលជាថ្នាក់ដឹកនាំគណៈមេធាវីផ្សេងទៀត ទៅសួរសុខទុក្ខអំពីស្ថានភាពជំងឺរបស់លោកមេធាវី ទី ពៅ នៅមន្ទីរពេទ្យជោរៃភ្នំពេញ ដោយបានពាំនាំទៅជាមួយនូវពាក្យផ្តាំសួរសុខទុក្ខរបស់ឯកឧត្តមប្រធាន និងសហភាតាទាំងអស់ ព្រមទាំងកន្ត្រកផ្លែឈើ ថវិកាពីគណៈមេធាវីចំនួន ៨០០ដុល្លារអាមេរិក និងថវិកាមួយចំនួនដែលសហភាតា បានចូលរួមតាមរយៈគណៈមេធាវី។
ហើយចំពោះស្ថានភាពសុខភាពរបស់លោកមេធាវី ទី ពៅ ខ្ញុំសូមអនុញ្ញាតជម្រាបជូនដូចតទៅ៖
១. គាត់បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដោយគាត់មានជំងឺទាកទឹក។ បច្ចុប្បន្ននេះគាត់មានស្ថានភាពធូស្រាលហើយ។
២. ក្នុងពេលចូលព្យាបាលនេះ គ្រូពេទ្យតម្រូវឱ្យគាត់បញ្ចូលឈាមចំនួន៦ប្លោក ដើម្បីបន្តការព្យាបាល ហើយបច្ចុប្បន្ននេះគាត់បានបញ្ចូលចំនួន៥ប្លោករួចហើយ។ កន្លងមកនេះ ឯកឧត្តមប្រធានបានបញ្ជាក់ថាក្នុងករណីលោកមេធាវី ទី ពៅ ខ្វះឈាមបញ្ចូល ខាងគណៈមេធាវីក៏មានអ្នកស្ម័គ្រចិត្តផ្តល់ឈាមជូនដែរ ប៉ុន្តែលោក មេធាវី ទី ពៅ តបថាគាត់មានឈាមគ្រាប់រួចហើយ។
ជាចុងក្រោយលោកមេធាវី ទី ពៅ ពិតជារំភើបជាមួយនឹងការយកចិត្តទុកដាក់របស់ឯកឧត្តមប្រធាន និងសហភាតាទាំងអស់ ចំពោះស្ថានភាពជំងឺគាត់ ហើយគាត់សូមជូនពរដល់ឯកឧត្តមប្រធាន និងសហភាតាទាំងអស់មានសុខភាពល្អ។