ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំប្រតិភូគណៈមេធាវីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល

នៅថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

បានដឹកនាំប្រតិភូគណៈមេធាវីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារពាក់ពាក់ព័ន្ធនឹងការស្នើសុំបង្កើតការិយាល័យប្រតិភូគណៈមេធាវីប្រចាំតុលាការកំពូលជាមួយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូលជាលទ្ធផលនៃកិច្ចពិភាក្សាការងារឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានវាយតម្លៃខ្ពស់និងកោតសរសើរសមិទ្ធផលការងារយ៉ាងច្រើនដែលឯកឧត្តម លី ច័ន្ទតុលា សម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងមកនេះនិងបានឯកភាពលើការរៀបចំឱ្យមានការិយាល័យប្រតិភូគណៈមេធាវីប្រចាំតុលាការកំពូលតាមសំណើរបស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងបានប្រគល់បន្ទប់មួយនៅតុលាការកំពូល ដែលបានរៀបចំរួចជាស្រេចជូនដល់គណៈមេធាវី ដើម្បីរៀបចំជាការិយាល័យប្រតិភូ។ គណៈមេធាវីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានតុលាការកំពូលដែលបានអនុញ្ញាតឱ្យប្រតិភូគណៈមេធាវីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារព្រមទាំងបានប្រគល់បន្ទប់សម្រាប់រៀបចំជាការិយាល័យប្រតិភូគណៈមេធាវីប្រចាំតុលាការកំពូល។

photo 2021 12 22 19 00 19a

photo 2021 12 22 19 00 19a

photo 2021 12 22 19 00 19a

photo 2021 12 22 19 00 19a

photo 2021 12 22 19 00 19a

photo 2021 12 22 19 00 19a

photo 2021 12 22 19 00 19a

photo 2021 12 22 19 00 19a

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top