ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ទៅសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧១ឆ្នាំ របស់ឯកឧត្តម ជីវ កេង
នាព្រឹក ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយ ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ទៅសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧១ឆ្នាំ របស់ឯកឧត្តម ជីវ កេង ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ជីវ កេង មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង និងគាំទ្រចំពោះគំរោងរបស់គណៈមេធាវីនេះផងដែរ។ លើសពីនេះ ឯកឧត្តម សំណូមពរឲ្យគំរោងនេះមានដំណើរការជារៀងរហូត និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។