ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងាររបស់គណៈមេធាវី ទៅសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧០ឆ្នាំ របស់លោកមេធាវី ជុំ អ៊ៀក
នាព្រឹក ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
បានដឹកនាំក្រុមការងាររបស់គណៈមេធាវី ទៅសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧០ឆ្នាំ របស់លោកមេធាវី ជុំ អ៊ៀក ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រគណៈមេធាវីផងដែរ។ លោកមេធាវី ជុំ អ៊ៀក មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង លើសពីនេះ លោកមេធាវី ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធាន និងលោកជំទាវ ដែលតែងតែយកចិត្តទុក្ខដាក់ចំពោះបុគ្គលិកក្រោមឳវាទ និងចំពោះសង្គមមេធាវីទាំងមូល។ និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។