ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារគណៈមេធាវី សួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៥ឆ្នាំ របស់លោកមេធាវី ហុង គឹមសួន
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា...
នាព្រឹក ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារគណៈមេធាវី សួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៥ឆ្នាំ របស់លោកមេធាវី ហុង គឹមសួន ជាសមាជិកគណៈមេធាវី និងជាទីប្រឹក្សាប្រធានគណៈមេធាវី។ លោកមេធាវី ហុង គឹមសួន មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង និងគាំទ្រចំពោះគំរោងរបស់គណៈមេធាវីនេះផងដែរ។ លើសពីនេះ លោកមេធាវី សំណូមពរឲ្យគំរោងនេះមានដំណើរការជារៀងរហូត និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។