កិច្ចប្រជុំបូកសរុបលទ្ធផលនៃការផ្តល់សេវាការពារក្តីជូនស្ត្រីនិងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សា ឆ្នាំ២០២១

កិច្ចប្រជុំបូកសរុបលទ្ធផលនៃការផ្តល់សេវាការពារក្តីជូនស្ត្រីនិងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សា ឆ្នាំ២០២១

 
នាព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាគណៈអធិបតី និងថ្លែងចំណាប់អារម្មណ៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការផ្តល់សេវាការពារក្តីជូនស្ត្រីនិងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សា ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ កិច្ចប្រជុំនេះរៀបចំឡើងដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនិងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដោយមានការចូលរួមពីប្រធាននិងអនុប្រធានមន្ទីរកិច្ចការនារីរាជធានី ខេត្ត ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងប្រតិភូគណៈមេធាវីប្រចាំរាជធានី ខេត្ត ប្រចាំសាលាឧទ្ធរណ៍តំបន់និងសាលាឧទ្ធរណ៍ភ្នំពេញ និងប្រចាំតុលាការកំពូល ក្នុងគោលបំណងបូកសរុបលទ្ធផលនិងឆ្លុះបញ្ចាំងការអនុវត្តគម្រោង បង្កើនកិច្ចសហប្រតិបត្តិការ ព្រមទាំងពង្រីកនិងពង្រឹងសេវាការពារក្តីជូនស្ត្រីនិងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។
279786002 7866062450132335 3752237550604637748 n
 
279841870 7866060750132505 609430587602807072 n
 
279889063 7866053986799848 7005543470076502435 n
 
279908392 7866053906799856 4729952856689969635 n
 
279892110 7866072746797972 7817757298281324225 n
 
279900782 7866054103466503 6082078473987215822 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top