កម្មវិធីបិទសិក្ខាសាលារបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា( អ.វ.ត.ក) ស្តីពីជនរងគ្រោះ
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី អញ្ជើញចូលរួមជាវាគ្មិនកិត្តិយស និងចូលរួមក្នុងកម្មវិធីបិទសិក្ខាសាលារបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា( អ.វ.ត.ក) ស្តីពីជនរងគ្រោះ
នាថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឩសភា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស និងបានដឹកនាំសមាជិក-សមាជិកាគណៈមេធាវី ចូលរួមក្នុងសិក្ខាសាលារបស់ អ.វ.ត.ក ស្ដីពី “ជនរងគ្រោះ ”។ សិក្ខាសាលានេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh។
គោលបំណងចម្បងនៃសិក្ខាសាលាខាងលើនេះ គឺដើម្បីផ្ដល់ឱកាសបន្ថែមទៀតដល់ជនរងគ្រោះ និងដៃគូពាក់ព័ន្ធ ក្នុងការជួបប្រជុំជាមួយគ្នានៅឯអង្គសិក្ខាសាលា ដើម្បីពិភាក្សា និងបង្កើតជាគំនិតយោបល់នានា ស្តីអំពីវិធីសាស្ត្រដែល អ.វ.ត.ក គួរបញ្ចូលគំនិតផ្តួចផ្តើមផ្សេងៗ ទាក់ទងនឹងជនរងគ្រោះប្រកបដោយអត្ថន័យ ព្រោះនេះជាផ្នែករួមមួយនៃការងារនៅសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។