ប្រតិភូគណៈមេធាវី ដឹកនាំដោយឯកឧត្តម កេង សុម៉ាឡា សមាជិកក្រុមប្រឹក្សាគណ:មេធាវី និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណ:មេធាវី បានចូលរួមក្នុងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២២
តបតាមការអញ្ជើញរបស់គណ:កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នាព្រឹកថ្ងៃអាទិត្យ ១៥កើត...
តបតាមការអញ្ជើញរបស់គណ:កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ប្រតិភូគណៈមេធាវី ដឹកនាំដោយឯកឧត្តម កេង សុម៉ាឡា សមាជិកក្រុមប្រឹក្សាគណ:មេធាវី និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណ:មេធាវី បានចូលរួមក្នុងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២២ ដែលប្រារព្ធនៅបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ឧដុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។