ខួបកំណើតគម្រប់ ៦៤ឆ្នាំ របស់លោកមេធាវី នូ ថារិទ្ធ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀល ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ...
នារសៀល ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយ លោកមេធាវី រស់ មុនិន្ទៈ ទៅសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៤ឆ្នាំ របស់លោកមេធាវី នូ ថារិទ្ធ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវី នូ ថារិទ្ធ មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង និងគាំទ្រចំពោះគំរោងរបស់គណៈមេធាវី។ លើសពីនេះទៀត លោកមេធាវី នូ ថារិទ្ធ បានថ្លែងថា នេះជាខួបកំណើតទីមួយរបស់លោក ដែលរៀបចំដោយគណៈមេធាវី និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។