ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងជជែកពិភាក្សាអំពីការប្រកបវិជ្ជាជីវៈមេធាវី
នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងជជែកពិភាក្សាអំពីការប្រកបវិជ្ជាជីវៈមេធាវី
នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងជជែកពិភាក្សាអំពីការប្រកបវិជ្ជាជីវៈមេធាវី ដោយមានវត្តមានចូលរួមរបស់សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងមេធាវីទើបពេញសិទ្ធិ និងចេញប្រកបវិជ្ជាជីវៈថ្មីៗចំនួន ១៥០នាក់ ផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានធ្វើកិច្ចស្វាគមន៍ បង្ហាញអំពីសមិទ្ធផលថ្មីរបស់គណៈមេធាវី និងណែនាំដល់សហភាតាមេធាវីទើបពេញសិទ្ធិ និងចេញប្រកបវិជ្ជាជីវៈថ្មីៗ ឱ្យយកចិត្តទុកដាក់ប្រឹងប្រែងបង្កើនសមត្ថភាព ព្រមទាំងគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងបទបញ្ជាផ្ទៃក្នុង ដើម្បីពង្រឹងនិងពង្រីកចំណេះដឹងក្នុងគោលដៅលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
ជាចុងក្រោយ ឯកឧត្តមប្រធាន សូមជូនពរឱ្យសហភាតាមេធាវីទើបពេញសិទ្ធិ និងចេញប្រកបវិជ្ជាជីវៈថ្មីៗទាំងអស់ ទទួលបានជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ។