កិច្ចប្រជុំណែនាំដើម្បីពង្រឹងការអនុវត្តក្រម សីលធម៌មេធាវី និងការរៀបចំរបាយការណ៍បញ្ចប់កម្មសិក្សាដល់មេធាវីកម្មសិក្សា
នារសៀលថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំណែនាំដើម្បីពង្រឹងការអនុវត្តក្រម សីលធម៌មេធាវី និងការរៀបចំរបាយការណ៍បញ្ចប់កម្មសិក្សាដល់មេធាវីកម្មសិក្សា
នារសៀលថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំណែនាំដើម្បីពង្រឹងការអនុវត្តក្រម សីលធម៌មេធាវី និងការរៀបចំរបាយការណ៍បញ្ចប់កម្មសិក្សា ដោយមានវត្តមានចូលរួមរបស់សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងមេធាវីដែលកំពុងធ្វើកម្មសិក្សាចំនួន ១៦៥នាក់។
ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានធ្វើកិច្ចស្វាគមន៍ និងណែនាំដល់សហភាតាមេធាវីកំពុងធ្វើកម្មសិក្សាឱ្យយកចិត្តទុកដាក់ប្រឹងប្រែងបង្កើនសមត្ថភាព ព្រមទាំងគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងបទបញ្ជាផ្ទៃក្នុង ដើម្បីពង្រឹងនិងពង្រីកចំណេះដឹងក្នុងគោលដៅលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ បន្ថែមពីនេះទៀត ក៏មានការធ្វើបទបង្ហាញអំពីបែបបទនៃការធ្វើកម្មសិក្សានិងទម្រង់របាយការណ៍បញ្ចប់កម្មសិក្សា ដល់សហភាតាមេធាវីកំពុងធ្វើកម្មសិក្សា ដើម្បីមានភាពងាយស្រួលក្នុងការធ្វើរបាយការណ៍ និងការដាក់របាយការណ៍បញ្ចប់កម្មសិក្សា ផងដែរ។
ជាចុងក្រោយ ឯកឧត្តមប្រធាន សូមជូនពរសមាជិកក្រុមប្រឹក្សា ថ្នាក់ដឹកនាំគណៈមេធាវី និងសហភាតាមេធាវីកំពុងធ្វើកម្មសិក្សាទាំងអស់ ទទួលបានជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ។