ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធី «វេទិកាមេធាវី» លើកទី៤
នារសៀល ថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធី «វេទិកាមេធាវី» លើកទី៤
នារសៀល ថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធី «វេទិកាមេធាវី» លើកទី៤ ស្របតាមគោលនយោបាយ៨ចំណុច ក្រោមប្រធានបទ «រួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាពវិជ្ជាជីវៈមេធាវី» ដែលជាគំនិតផ្តួចផ្តើមដោយឯកឧត្តមផ្ទាល់។ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ជីវ សុងហាក់ ប្រធានគណៈមេធាវីអាណត្តិទី៧ និងទី៨ ជាវាគ្មិនកិត្តិយស និងវត្តមានចូលរួមរបស់ សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី លោកអគ្គលេខាធិការរង ព្រមទាំងថ្នាក់ដឹកនាំគណៈមេធាវី និងថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី។
កម្មវិធី «វេទិកាមេធាវី » លើកទី៤នេះ មានគោលបំណងសំខាន់ៗដូចជា៖
-ជម្រុញលើកទឹកចិត្តសហភាតាទាំងអស់ឱ្យចូលរួមក្នុងកិច្ចការលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
-ចែករំលែកបទពិសោធន៍ការងារ ឧត្តមានុវត្តថ្មីៗក្នុងការប្រកបវិជ្ជាជីវៈមេធាវីពីប្រធានគណៈមេធាវី និងអតីតប្រធានគណៈមេធាវី។
-ទទួលមតិយោបល់ពីសហភាតាទាំងអស់ពាក់ព័ន្ធនឹងបញ្ហាប្រឈមនានាក្នុងការប្រកបវិជ្ជាជីវៈ។
-ទទួលបានធាតុចូលថ្មីៗនិងបន្ថែមទៀត ដើម្បីយកមកពិចារណាក្នុងការរៀបចំផែនការសកម្មភាពនាពេលខាងមុខ។
-បង្កើតបរិយាកាសសាមគ្គី និងភាពស្និទ្ធស្នាលរវាងប្រធានគណៈមេធាវី និងសហភាតាមេធាវី។