អបអរសាទរលោកស្រីមេធាវី ណិញ មួយខេង ដែលទើបប្រសូត្របានបុត្រី
នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ទៅអបអរសាទរលោកស្រីមេធាវី ណិញ មួយខេង ដែលទើបប្រសូត្របានបុត្រី
នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ដែលដឹកនាំដោយឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ទៅអបអរសាទរលោកស្រីមេធាវី ណិញ មួយខេង ដែលបានប្រសូត្របុត្រីនាម ស សិរី កាលពីថ្ងៃទី២ ខែមិថុនា បានដោយសុខនិងសុវត្ថិភាព។ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី សូមជូនពរលោកស្រីមេធាវី ណិញ មួយខេង និងបុត្រី ស សិរី ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អ និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!





Facebook
LinkIn
Twitter
RSS
Google+