កិច្ចប្រជុំបូកសរុបការងារការពារក្តីជូនក្រីក្រប្រចាំត្រីមាសទី២ ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ (Zoom Meeting)
នារសៀលថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជ...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារការពារក្តីជូនក្រីក្រប្រចាំត្រីមាសទី២ ឆ្នាំ២០២២
នារសៀលថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារការពារក្តីជូនក្រីក្រប្រចាំត្រីមាសទី២ ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ (Zoom Meeting) ដែលមានការចូលរួមដោយនាយកដ្ឋានការពារក្តីជូនជនក្រីក្រ ប្រតិភូនិងលេខាប្រតិភូគណៈមេធាវីរាជធានី-ខេត្ត សាលាឧទ្ធរណ៍ និងតុលាការកំពូល ក្រោមរបៀបវារៈដូចខាងក្រោម៖
១-ការរាយការណ៍លទ្ធផលការងារ បញ្ហាប្រឈម និងសំណូមពររបស់នាយកដ្ឋានការពារក្តីជូនជនក្រីក្រ ប្រតិភូគណៈមេធាវីនិងលេខាប្រតិភូគណៈមេធាវី
២-បូកសរុប ផ្តល់ដំណោះស្រាយ និងអនុសាសន៍។
កិច្ចប្រជុំប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។