ពិធីប្រគល់វិញ្ញាបនបត្រជូនដល់សមាជិកវិភាគទានច្បាប់ និងបើកវគ្គបណ្តុះបណ្តាលក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណីជំនាន់ទី៦
នារសៀលថ្ងៃអាទិត្យ ១២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុល...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សមាជិកវិភាគទានច្បាប់ និងបើកវគ្គបណ្តុះបណ្តាលក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណីជំនាន់ទី៦
នារសៀលថ្ងៃអាទិត្យ ១២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សមាជិកវិភាគទានច្បាប់ និងបើកវគ្គបណ្តុះបណ្តាលក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណីជំនាន់ទី៦ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីស្ថាបនិក និងសមាជិកវិភាគទានច្បាប់ សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី សមាជិក-សមាជិកាគណៈមេធាវី សមាជិកអង្គការJica ចៅក្រម ព្រះរាជអាជ្ញា សរុបជាង៤០០នាក់។
នាឱកាសនោះ ឯកឧត្តមប្រធានគណៈមេធាវី ក៏បានសំដែងនូវការគាំទ្រ និងលើកទឹកចិត្តចំពោះសកម្មភាពរបស់វិភាគទានច្បាប់ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការបណ្តុះបណ្តាល ការផ្សព្វផ្សាយច្បាប់ និងការពង្រឹងសមត្ថភាពផ្នែកច្បាប់ដល់សហភាតាមេធាវី និស្សិតច្បាប់ និងអ្នកអនុវត្តវិជ្ជាជីវៈច្បាប់ផ្សេងទៀត ដែលនេះ ជាការរួមចំណែកមួយក្នុងការលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
សូមភ្ជាប់ជូននូវខ្លឹមសារទាំងស្រុងនៃសុន្ទរកថារបស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។