គោរពវិញ្ញាណក្ខន្ធសពឧបាសិកា ឯក ងួនត្រូវជាម្តាយលោកមេធាវី យឹម វណ្ណសៅលី
នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោកមេធាវី...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី ឌុក វាសនា ប្រតិភូគណៈមេធាវីប្រចាំខេត្តតាកែវ ទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ឯក ងួនត្រូវជាម្តាយលោកមេធាវី យឹម វណ្ណសៅលី
នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោកមេធាវី ឌុក វាសនា ប្រតិភូគណៈមេធាវីប្រចាំខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូមេធាវី ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ឯក ងួន ត្រូវជាម្តាយរបស់លោកមេធាវី យឹម វណ្ណសៅលី ។ ក្នុងឱកាសនោះក៏បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនចូលបច្ច័យក្នុងពិធីបុណ្យដែលប្រារព្ធធ្វើនៅ ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
JOIN!


Facebook
LinkIn
Twitter
RSS
Google+