ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធី សិក្ខាសាលាស្តីពី «សិទ្ធិទទួលបានយុត្តិធម៌៖ ការផ្សព្វផ្សាយពីតួនាទី និងការទទួលខុសត្រូវរបស់មេធាវី»
នារសៀល ថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធី សិក្ខាសាលាស្តីពី «សិទ្ធិទទួលបានយុត្តិធម៌៖ ការផ្សព្វផ្សាយពីតួនាទី និងការទទួលខុសត្រូវរបស់មេធាវី»
នារសៀល ថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធី សិក្ខាសាលាស្តីពី «សិទ្ធិទទួលបានយុត្តិធម៌៖ ការផ្សព្វផ្សាយពីតួនាទី និងការទទួលខុសត្រូវរបស់មេធាវី» ដែលរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង និងមានការសហការគាំទ្រដោយសហព័ន្ធគណៈមេធាវីជប៉ុន(JFBA)។
ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមមតិសំណេះសំណាល ដោយឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងមានការថ្លែងចំណាប់អារម្មណ៍របស់លោក Yoshimichi Makiyama ប្រធានគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិនៃសហព័ន្ធគណៈមេធាវីជប៉ុន ព្រមទាំងមានវត្តមានចូលរួមដោយវាគ្មិនកិត្តិយសឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី លោកមេធាវី មាស បូរ៉ា លោកមេធាវី គឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ និងកញ្ញាមេធាវី និត នីតិការ និងមានវត្តមានសមាជិកក្រុមប្រឹក្សាគណៈមេធាវី ប្រតិភូគណៈមេធាវីប្រចាំសាលាឧទ្ធរណ៍ភ្នំពេញ ប្រតិភូគណៈមេធាវីប្រចាំខេត្តបាត់ដំបង មេធាវីស្ម័គ្រចិត្តការពារក្តីជូនជនក្រីក្រ និងនិស្សិតចូលរួមចំនួន ២៥០នាក់។
នាឱកាសនោះ ឯកឧត្តមប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្តែងអំណរគុណចំពោះកិច្ចសហការដ៏ល្អរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវីនេះ ហើយក៏បានផ្តាំផ្ញើឲ្យប្អូនៗនិស្សិតនីតិសាស្រ្តទាំងអស់ បន្តខិតខំរៀនសូត្រឲ្យបានជោគជ័យ និងដាក់ពាក្យប្រលងចូលរៀននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ប្រសិនបើមានបំណងចង់ក្លាយជាមេធាវីនាពេលអនាគត។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា JOIN