ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ទៅទីរួមខេត្តសៀមរាមជួបសួរសុខទុក្ខលោកមេធាវី ប៉ែន ប៊ុនរិទ្ធិ
នាព្រឹក ថ្ងៃអាទិត្យ ១១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ទៅទីរួមខេត្តសៀមរាមជួបសួរសុខទុក្ខលោកមេធាវី ប៉ែន ប៊ុនរិទ្ធិ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹក ថ្ងៃអាទិត្យ ១១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយ ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ទៅទីរួមខេត្តសៀមរាប ដើម្បីជួបសួរសុខទុក្ខលោកមេធាវី ប៉ែន ប៊ុនរិទ្ធិ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវី ប៉ែន ប៊ុនរិទ្ធិ មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង និងគាំទ្រចំពោះគម្រោងរបស់គណៈមេធាវី។ លើសពីនេះទៀត លោកមេធាវី ប៉ែន ប៊ុនរិទ្ធិ បានថ្លែងថា កម្មវិធីនេះ មានអត្ថន័យដ៏ធំធេងចំពោះ វិជ្ជាជីវៈមេធាវីរបស់យើងបន្តទៅអ្នកជំនាន់ក្រោយ ជាការលើកទឹកចិត្តដល់អ្នកដែលមានវ័យចាស់ ជាពិសេសបានឆ្លុះបញ្ចាំងនូវស្មារតីសាមគ្គីរវាងសហភាតា និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា JOIN!