ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី និងសិស្សមេធាវីជំនាន់ទី១៨ ទស្សនកិច្ចសិក្សាស្តីពីបែបបទរដ្ឋបាលនៃច្រកចេញចូលតែមួយនៅសាលាខេត្តព្រះសីហនុ

នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី និងសិស្សមេធាវីជំនាន់ទី១៨ ទស្សនកិច្ចសិក្សាស្តីពីបែបបទរដ្ឋបាលនៃច្រកចេញចូលតែមួយនៅសាលាខេត្តព្រះសីហនុ


នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសិស្សមេធាវីជំនាន់ទី១៨ ធ្វើទស្សនកិច្ចសិក្សាស្តីពីបែបបទរដ្ឋបាលនៃច្រកចេញចូលតែមួយនៅសាលាខេត្តព្រះសីហនុ ដោយមានវត្តមានចូលរួមដោយលោក ជាវ វិជ្ជាក់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្ត និងលោកស្រី ម៉ាក សំណាង ប្រធានអង្គភាពច្រកចេញចូលតែមួយ និងមន្រ្តីសាលាខេត្តមួយចំនួនផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានជម្រាបអំពីគោលបំណង និងថ្លែងអំណរគុណដល់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរង និងមន្រ្តីសាលាខេត្តទាំងអស់ដែលបានអនុញ្ញាតឱ្យសិស្សមេធាវីជំនាន់ទី១៨ ធ្វើទស្សកិច្ចសិក្សានៅសាលាខេត្ត និងបានណែនាំឱ្យសិស្សមេធាវីយកចិត្តទុកដាក់ ប្រឹងប្រែងស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗនៃការធ្វើបទបង្ហាញរបស់ប្រធានអង្គភាពច្រកចេញចូលតែមួយ និងសំណូមពរឱ្យសិស្សមេធាវីទាំងអស់ចូលរួមក្នុងការងារសង្គម និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងបទបញ្ជាផ្ទៃក្នុង ដើម្បីលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ បន្ថែមពីនេះទៀត ក៏មានការធ្វើបទបង្ហាញអំពីនីតិវិធីនៃការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយ ផងដែរ។ ជាចុងក្រោយ ឯកឧត្តមប្រធាន សូមជូនពរ ឯកឧត្តមអភិបាល លោកអភិបាលរង លោកនាយរដ្ឋបាល លោកស្រីប្រធានអង្គភាព សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសិស្សមេធាវីជំនាន់ទី១៨ទាំងអស់ទទួលបានជោគជ័យក្នុងភារកិច្ចការងារ ជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ និងជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

1 297512738 8326299184108657 141481169548553324 n

2 298098583 8326299900775252 7440204190889349564 n

3 297454417 8326298744108701 2363329583908614403 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top