កិច្ចប្រជុំអនុគណៈកម្មការកីឡាវាយសីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនិងជាប្រធានគណៈកម្មការកីឡាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំអនុគណៈកម្មការកីឡាវាយសីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នារសៀលថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនិងជាប្រធានគណៈកម្មការកីឡាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំអនុគណៈកម្មការកីឡាវាយសីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងមានគោលបំណងតាមដាននិងវាយតម្លៃវឌ្ឍនភាពការងាររបស់អនុគណៈកម្មការកីឡាវាយសី ក្នុងការរៀបចំកម្មវីធី ប្រកួតវាយសីពានរង្វាន់គណៈមេធាវី រួមមានពានរង្វាន់៣ប្រភេទគឺ ពានរង្វាន់ជ័យលាភី ពានរង្វាន់ ALL STAR និងពានរង្វាន់កិត្តិយស ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។ ដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ឯកឧត្តមប្រធានគណៈមេធាវី បានថ្លែងអំណរគុណ​ និងផ្តល់អនុសាសន៍ដល់ប្រធានកិត្តយស​ ប្រធាន​ និងសមាជិកអនុគណៈកម្មការកីឡាវាយសី ឱ្យយកចិត្តទុកដាក់ប្រឹងប្រែងបំពេញកិច្ចការនេះឱ្យបានជោគជ័យ ដោយត្រូវប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវក្នុងការចាប់ដៃគូប្រកួតជូនកីឡាករ ការដាក់ពិន្ទុ និងការកាត់សេចក្តីផ្សេងៗនៃការប្រកួត។

A 300272836 8402852716453303 5106936064060727533 n

B 300427035 8402852889786619 4341240313826303199 n

C 300781784 8402853133119928 9080964712557239361 n

D 301324766 8402852739786634 6541785069155655786 n

 

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top