ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ទៅអបអរសាទរលោកស្រីមេធាវី សេង ដាវីន ដែលទើបប្រសូត្របានបុត្រា
នារសៀលថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ទៅអបអរសាទរលោកស្រីមេធាវី សេង ដាវីន ដែលទើបប្រសូត្របានបុត្រា
នារសៀលថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ដែលដឹកនាំដោយឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ទៅអបអរសាទរលោកស្រីមេធាវី សេង ដាវីន ដែលបានប្រសូត្របុត្រានាម វឌ្ឍន៍ សុវីនិត្យ កាលពីថ្ងៃទី៣១ ខែកក្កដា បានដោយសុខនិងសុវត្ថិភាព។ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី សូមជូនពរលោកស្រីមេធាវី សេង ដាវីន និងបុត្រា វឌ្ឍន៍ សុវីនិត្យ ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អ និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!