ជូនពរខួបកំណើតគម្រប់ ៨៦ឆ្នាំ របស់លោកមេធាវី ឆេង ផាត់ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀល ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៨៦ឆ្នាំ របស់លោកមេធាវី ឆេង ផាត់ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀល ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយឯកឧត្តម សាំង វណ្ណៈ ក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៨៨ឆ្នាំ របស់លោកមេធាវី ឆេង ផាត់ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវី ឆេង ផាត់ មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង។ លើសពីនេះទៀត លោកមេធាវី ឆេង ផាត់ បានថ្លែងថា សូមគោរព សូមសរសើរចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តមប្រធាន និងលោកជំទាវ ដែលបានចាត់ក្រុមការងារមកសួរសុខទុក្ខរូបគាត់ដល់ផ្ទះ ជាច្រើនជំនាន់ហើយមិនដែលមានទេ និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!