គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងវិភាគទានច្បាប់ ដែលមានប្រធានបទស្តីពី «ពាក្យបណ្តឹង ឯកសារចម្លើយ និងឯកសារត្រៀមក្នុងសំណុំរឿងរដ្ឋប្បវេណី»

នាថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ...

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីបណ្តុះបណ្តាលផ្នែករដ្ឋប្បវេណី លើកទី២ ស្របតាមអនុស្សារណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងវិភាគទានច្បាប់


នាថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីបណ្តុះបណ្តាលផ្នែករដ្ឋប្បវេណីលើកទី២ ស្របតាមអនុស្សារណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងវិភាគទានច្បាប់ ដែលមានប្រធានបទស្តីពី «ពាក្យបណ្តឹង ឯកសារចម្លើយ និងឯកសារត្រៀមក្នុងសំណុំរឿងរដ្ឋប្បវេណី» ក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម កែវ ពេជ្ជនៈ។ និងមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីលោកស្រីមេធាវី ទេព បូផល ជាស្ថាបនិកវិភាគទានច្បាប់ និងលោកមេធាវី អ៉ីវ ប៉ូលី ប្រធានគណៈកម្មការកិច្ចការរដ្ឋប្បវេណីនៃគណៈមេធាវី ព្រមទាំងសិក្ខាកាមជាមេធាវីចូលរួមសរុបចំនួន ៧០នាក់។ នាឱកាសនោះផងដែរ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាបិទកម្មវិធី និងបានថ្លែងអំណរគុណដល់សិក្ខាកាមជាមេធាវីដែលបានត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗ ដែលវាគ្មិនកិត្តិយសទាំងពីររូបបានធ្វើបទបង្ហាញ ដើម្បីលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ក្នុងឱកាសនោះក៏មានការចែកនូវវិញ្ញាបត្របញ្ជាក់ការបណ្តុះបណ្តាលជូនសិក្ខាកាមដែលបានចូលរួមផងដែរ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

B1 305279805 8465445693527338 3941755016155286781 n

B2 302732014 8465441686861072 4529603277424680184 n

B3 302283029 8465442073527700 9048108534932005899 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top