ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបប្រជុំពិភាក្សាជាមួយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី ច័ន្ទតុលា
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបប្រជុំពិភាក្សាជាមួយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម អំពីសកម្មភាពការងារសហប្រតិបត្តិការ ស្របតាមអនុស្សារណៈយោគយល់គ្នា
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបប្រជុំពិភាក្សាជាមួយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម អំពីសកម្មភាពការងារសហប្រតិបត្តិការ ស្របតាមអនុស្សារណៈយោគយល់រវាង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។ ក្នុងឱកាសនេះដែរ លោកមជ្ឈត្តករ សាន គីរី ប្រធានមជ្ឈត្តការជាតិផ្នែកពាណិជ្ជកម្ម បានណែនាំអំពីសមាសភាពនៃក្រុមប្រឹក្សាប្រតិបត្តិថ្មីដែលទើបជាប់ឆ្នោតចំនួន ៧រូប និងស្នើសុំការគាំទ្រ ពីឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះគម្រោងធ្វើសិក្ខាសាលារួមគ្នារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ព្រមទាំងការគាំទ្ររបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានិងការចូលរួមរបស់មេធាវីនៅក្នុងមជ្ឈត្តការប្រឌិតដែលនឹងរៀបចំឡើងនៅចុងខែកញ្ញាខាងមុខនេះ។ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពទៅលើសំណើសុំកិច្ចសហប្រតិបត្តិការទាំងអស់ ដែលសកម្មភាពទាំងនេះស្របទៅតាមខ្លឹមសារនៃអនុស្សារណៈយោគយល់រវាង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ហើយនេះក៏ជាផ្នែកមួយ ដើម្បីលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!