ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនិងជាប្រធានគណៈកម្មការកីឡាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវី លើកទី១
នារសៀលថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនិងជាប្រធានគណៈកម្មការកីឡាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវី លើកទី១
នារសៀលថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនិងជាប្រធានគណៈកម្មការកីឡាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវី លើកទី១ ដែលប្រព្រឹត្តទៅនៅបុរី អ & អេហ្វ ស៊ីធី មានទីតាំងស្ថិតនៅលើផ្លូវ ៦០m សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្មវិធីប្រកួតកីឡាវាយសីនេះ ធ្វើឡើងមានគោលបំណងធំៗចំនួន៣ គឺ: ទី១៖ ចង់បង្ហាញឱ្យមានបរិយាកាសមួយសម្រាប់មេធាវី ឱ្យស្គាល់គ្នាកាន់តែច្បាស់ ជិតស្និទ្ធ ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងយកស្មារតីកីឡានេះ យកទៅអនុវត្តប្រកបវិជ្ជាជីវៈ ស្តែងតាមការប្រកួតកីឡា គឺមានចាញ់មានឈ្នះ ដូច្នេះ ក្នុងនាមជាមេធាវី គឺពួកគាត់ទាំងអស់បានការពារកូនក្តីរៀងៗខ្លួន និងមានអ្នកឈ្នះក្តី និងចាញ់ក្តី ត្រង់ចំណុចនេះការរៀបចំកីឡាវាយសីថ្ងៃនេះ អាចបញ្ជាក់ឱ្យពួកគាត់កាត់តែយល់ច្បាស់ថា ការចាញ់ឈ្នះក្តី នៅតុលាជារឿងធម្មតា ប៉ុន្តែ យើងនៅតែរក្សាមិត្តភាព ចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុងដដែល។ ទី២៖ ចង់ឱ្យបងប្អូនមេធាវីគាត់ លេងកីឡា ដើម្បីឱ្យពួកគាត់មានសុខភាពល្អ អាចបំពេញកិច្ចការងារវិជ្ជាជីវៈមេធាវីមានល្អ មានភាពយូរអង្វែងផងដែរ។ និងទី៣៖ ការអនុវត្តស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ គឺ «ប្រជាពលរដ្ឋម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិច»។ ឯកឧត្តមប្រធាន បានបញ្ជាក់ថា ការបង្កើតឱ្យមានជាពាន់រង្វាន់នេះបន្ថែមទៀត គឺជាការលើកទឹកចិត្តកីឡាករ-កីឡាការិនី ដែលជាមេធាវីឱ្យខិតខំប្រឹងប្រែងការប្រកួត។ ការរៀបចំកម្មវីធី ប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវី រួមមានពានរង្វាន់៣ប្រភេទគឺ ពានរង្វាន់ជ័យលាភី ពានរង្វាន់ ALL STAR និងពានរង្វាន់កិត្តិយស។ ការប្រកួតពានរង្វាន់វាយសីនេះ គឺមានកីឡាករ-កីឡាការិនី ចំនួន១៤២នាក់ ចូលរួមប្រកួតប្រជែង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។ ដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ឯកឧត្តមប្រធានគណៈមេធាវី បានថ្លែងអំណរគុណ ដល់ប្រធានកិត្តយស ប្រធាន និងសមាជិកអនុគណៈកម្មការកីឡាវាយសី ដែលបានយកចិត្តទុកដាក់ប្រឹងប្រែងបំពេញកិច្ចការនេះឱ្យបានជោគជ័យ និងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន អ & អេហ្វ គ្រុប ដែលបានផ្តល់ទីតាំងសម្រាប់រៀបចំកម្មវិធី ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងសប្បុរសជនជាច្រើនទៀត ដែលបានឧបត្ថម្ភក្នុងកម្មវិធីប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវី លើកទី១នេះ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!