ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៧ឆ្នាំ របស់លោកមេធាវី ប៊ូ សាវុន
នារសៀល ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៧ឆ្នាំ របស់លោកមេធាវី ប៊ូ សាវុន ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀល ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ទៅខណ្ឌដូនពេញ ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៧ឆ្នាំ របស់លោកមេធាវី ប៊ូ សាវុន ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវី ប៊ូ សាវុន មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង ថែមទាំងបានជូននូវវត្ថុអនុស្សាវរីយ៍ដល់ក្រុមការងារ ផងដែរ។ លើសពីនេះទៀត លោកមេធាវី ប៊ូ សាវុន បានថ្លែងថា នេះជាគម្រោងដ៏ល្អមួយដែលមិនធ្លាប់មានពីមុនមក ស្នើសុំឱ្យគណៈមេធាវីបន្តគម្រោងសួរសុខទុក្ខនេះគ្រប់ៗអាណត្តិ ដើម្បីលើកទឹកចិត្តដល់មេធាវីវ័យចាស់ និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!