អតីតប្រធានគណៈមេធាវីទីក្រុងលីយ៉ុងនៃប្រទេសបារាំង ចូលជួបសម្តែងការគួសម និងជជែកពិភាក្សាអំពីការបន្តអនុស្សារណៈ នៃការយោគយល់គ្នារវាងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈមេធាវីទីក្រុងលីយ៉ុង
នារសៀលថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៤
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយលោកស្រី Laurence JUNOD-FANGET អតីតប្រធានគណៈមេធាវីទីក្រុងលីយ៉ុងនៃប្រទេសបារាំង ចូលជួបសម្តែងការគួសម និងជជែកពិភាក្សាអំពីការបន្តអនុស្សារណៈនៃការយោគយល់គ្នារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈមេធាវីទីក្រុងលីយ៉ុង
នារសៀលថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយលោកស្រី Laurence JUNOD-FANGET អតីតប្រធានគណៈមេធាវីទីក្រុងលីយ៉ុងនៃប្រទេសបារាំង ចូលជួបសម្តែងការគួរសម និងជជែកពិភាក្សាអំពីការបន្តអនុស្សារណៈនៃការយោគយល់គ្នារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈមេធាវីទីក្រុងលីយ៉ុង នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកស្រី Laurence JUNOD-FANGET បានលើកពីទំនាក់ទំនងរវាងគណៈមេធាវីទាំងពីរដែលមានរយៈពេលជាង២៧ឆ្នាំមកហើយ និងបានជម្រាបជូនឯកឧត្តមប្រធាន អំពីការវិវត្តន៍ថ្មីៗនៅប្រទេសបារាំង រួមមានការធ្វើទំនើបកម្មក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុង មូលនិធិគណៈមេធាវី ការធានារ៉ាប់រងវិជ្ជាជីវៈ ប្រព័ន្ធនៃការចូលនិវត្តន៍ឯករាជ្យរបស់មេធាវីបារាំង។ ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានគណៈមេធាវី បានថ្លែងនូវមតិស្វាគមន៍ និងបានជម្រាបជូនអំពីវឌ្ឍនភាពថ្មីៗរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងផែនការសកម្មភាពអាទិភាពទាំង១៣ចំណុច ក្នុងអាណត្តិទី២ របស់ឯកឧត្តម ជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ នាទីបញ្ចប់ គណៈមេធាវីទាំងពីរបានព្រមព្រៀងជាគោលការណ៍បន្តអនុស្សារណៈនៃការយោគយល់គ្នា ហើយ គណៈមេធាវីលីយ៉ុង និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងសហការគ្នាធ្វើជាសិក្ខាសាលារួមគ្នាជាមួយទាក់ទងនឹងការធានារ៉ាប់រងវិជ្ជាជីវៈ មូលនិធិគណៈមេធាវី។ បន្ទាប់មក ឯកឧត្តមប្រធាន និងលោកស្រី Laurence JUNOD-FANGET បានជូនវត្ថុអនុស្សាវរីយ៍ទៅវិញទៅមក ហើយឯកឧត្តមប្រធានបានអញ្ជើញលោកស្រី Laurence JUNOD-FANGET ធ្វើទស្សនកិច្ចអគារគណៈមេធាវី រួមមានបន្ទប់ប្រជុំក្រុមប្រឹក្សា បន្ទប់ទទួលភ្ញៀវ បន្ទប់សវនាការគំរូ បន្ទប់រៀនសិស្សមេធាវី និងបណ្ណាល័យគណៈមេធាវី ផងដែរ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN (https://t.me/barassociationofcambodia)!