ខួបកំណើតគម្រប់ ៨២ឆ្នាំ របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល និងជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹក ថ្ងៃអង្គារ ៧រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៨២ឆ្នាំ របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល និងជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹក ថ្ងៃអង្គារ ៧រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ទៅតុលាការកំពូល ដើម្បីជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៨២ឆ្នាំ របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល និងជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង ដែលគណៈមេធាវីបានរៀបចំខួបកំណើតជូន។ លើសពីនេះទៀត ឯកឧត្តម បានថ្លែងថា នេះជាគម្រោងដ៏ល្អថ្លៃថ្លាមួយដែលមិនធ្លាប់មានពីមុនមក និងបានអរគុណ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី។






Facebook
LinkIn
Twitter
RSS
Google+