ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព និងថ្លែងមតិស្វាគមន៍ក្នុងកម្មវិធី សិក្ខាសាលាបណ្តុះបណ្តាលមេធាវីសម្រាប់ការពារជនរងគ្រោះ នៅក្នុងរឿងក្តីជួញដូរមនុស្ស ក្រោមប្រធានបទស្តីពី «ការវិភាគលើច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូ
នាថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព និងថ្លែងមតិស្វាគមន៍ក្នុងកម្មវិធី សិក្ខាសាលាបណ្តុះបណ្តាលមេធាវីសម្រាប់ការពារជនរងគ្រោះនៅក្នុងរឿងក្តីជួញដូរមនុស្ស ក្រោមប្រធានបទស្តីពី «ការវិភាគលើច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ»
នាថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព និង ថ្លែងមតិស្វាគមន៍និងបើកកម្មវិធី សិក្ខាសាលាបណ្តុះបណ្តាលមេធាវីសម្រាប់ការពារជនរងគ្រោះនៅក្នុងរឿងក្តីជួញដូរមនុស្ស ក្រោមប្រធានបទស្តីពី «ការវិភាគលើច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ» ជូនសមាជិក-សមាជិកាគណៈមេធាវី ដែលបានរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM)។
ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមថ្លែងមតិស្វាគមន៍ ដោយលោក ជេមស៍ ឃីរ៉ុនជី នាយកផ្នែកគ្រប់គ្រងករណីនៃអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ ព្រមទាំងមានវត្តមានចូលរួមជាវាគ្មិនកិត្តិយស លោកមេធាវី សេក សារឿន និងលោក សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ ព្រមទាំងមានសិក្ខាកាមបានចូលរួមដោយផ្ទាល់ចំនួន ២៦នាក់។
ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានថ្លែងសុន្ទរកថា ជម្រាបអំពីគោលបំណងនៃសិក្ខាសាលានិងសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗ ដែលវាគ្មិនកិត្តិយសទាំងពីររូបបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
ក្នុងឱកាសនោះក៏មានការចែកនូវវិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាលជូនសិក្ខាកាមដែលបានចូលរួមផងដែរ។