គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្រ្ត ជាមួយក្រុមហ៊ុន អ & អេហ្វ ប្រផឹធី កម្ពុជា

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្រ្ត ជាមួយក្រុមហ៊ុន អ & អេហ្វ ប្រផឹធី កម្ពុជា


នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន អ & អេហ្វ ប្រផឹធី កម្ពុជា បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្រ្តរយៈពេលវែងជាមួយគ្នា ដែលមានកម្មវត្ថុចម្បងផ្ដោតសំខាន់ទៅលើការផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស ជូនដល់សមាជិក-សមាជិកាគណៈមេធាវីទាំងអស់នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការទិញផ្ទះពីបុរី អ & អេហ្វ ។ មេធាវី អាចទទួលបានការបញ្ចុះតម្លៃពិសេស ដោយគ្រាន់តែបង្ហាញកាតមេធាវីទៅក្រុមហ៊ុន។ ការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្រ្តនេះ បានប្រារព្ធឡើងនៅទីតាំងការិយាល័យរបស់ក្រុមហ៊ុន អ & អេហ្វ ប្រផឹធី កម្ពុជា ស្ថិតនៅលើមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្រោយពីការប្រារព្ធពិធីចុះកិច្ចព្រមព្រៀង ថ្នាក់ដឹកនាំក្រុមហ៊ុនក៏បានអមដំណើរជូនថ្នាក់ដឹកនាំគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះទស្សនកិច្ចនៅទីតាំងគម្រោងបុរី អ & អេហ្វ ព្រមទាំងបង្ហាញពីបន្ទប់គំរូ ដែលមានច្រើនទម្រង់យ៉ាងសំបូរបែបផងដែរ ។ បន្ទាប់ពីនេះ ក៏មានការរៀបចំឱ្យមានការពិសារអាហារសាមគ្គីរវាងភាគីទាំងពីរ ដើម្បីបង្ហាញពីការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគ្នាទៅវិញទៅមក ក្នុងការក្លាយជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយគ្នានេះ ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN (https://t.me/barassociationofcambodia)!

C1 317750535 8900733106665259 5815516544976473261 n

C2 317849307 8900734953331741 4157608061773762079 n

C3 317074405 8900742199997683 1901983264369383622 n

C4 316814093 8900735183331718 736935087830711948 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top