៥ថ្ងៃទៀតនឹងដល់សិក្ខាសាលាលើកទី ៥ និងបន្តពន្យារពេលចុះឈ្មោះសិក្ខាសាលាលើកទី៦

គណៈមេធាវីសូមជម្រាបដល់សមាជិក សមាជិកា ថា សិក្ខាសាលាលើកទី៥ ស្តីពី “ការសរសេរពាក្យបណ្តឹង...

៥ថ្ងៃទៀតនឹងដល់សិក្ខាសាលាលើកទី ៥ និងបន្តពន្យារពេលចុះឈ្មោះសិក្ខាសាលាលើកទី៦ គណៈមេធាវីសូមជម្រាបដល់សមាជិក សមាជិកា ថា សិក្ខាសាលាលើកទី៥ ស្តីពី “ការសរសេរពាក្យបណ្តឹង ឯកសារចម្លើយ និងឯកសារត្រៀមនៅក្នុងសំណុំរឿងរដ្ឋប្បវេណី” នឹងប្រព្រឹត្តនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។ ជាមួយគ្នានេះដែរ គណៈមេធាវីនឹងបន្តពន្យារពេលការចុះឈ្មោះសម្រាប់សិក្ខាសាលាលើកទី៦ (១០ មករា ២០២៣) នេះចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី ២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៥ល្ងាច។ កន្លងមកមាន សិក្ខាកាមមួយចំនួនបានចុះឈ្មោះ ប៉ុន្តែបែរជាមិនបានមកចូលរួម ដែលជាហេតុធ្វើឱ្យអ្នកដែលចង់ចូលរួមក្នុងថ្ងៃនោះ ត្រូវប្តូរទៅសិក្ខាសាលាលើកក្រោយ។ គណៈមេធាវីសូមរំលឹកដល់សិក្ខាកាមឱ្យជូនដំណឹងជាមុនមកគណៈមេធាវី ករណីមិនអាចចូលរួមដោយសារហេតុផលចាំបាច់ផ្សេងៗ ដើម្បីឱ្យគណៈមេធាវីរៀបចំជូនដំណឹងដល់អ្នកចុះឈ្មោះផ្សេងទៀតដែលបានដាក់ពាក្យយឺត ហើយត្រូវបានប្តូរទៅកាលបរិច្ឆេទសិក្ខាសាលាលើកក្រោយ។ កំណត់៖ គណៈមេធាវីនឹងទាក់ទងទៅកាន់តែសមាជិក សមាជិកាដែលបានចុះឈ្មោះរួចហើយ ប៉ុន្តែនៅក្រោយពេលចំនួនកំណត់ត្រូវបានបំពេញ ដើម្បីសុំដូរទៅកាលបរិច្ឆេទសិក្ខាសាលាបន្ទាប់តែប៉ុណ្ណោះ។ ជាថ្មីម្តងទៀត សូមយកក្រមនីតិវិធី និងក្រមរដ្ឋប្បវេណីមកជាមួយនៅពេលចូលរួមសិក្ខាសាលា។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

A1 318246238 8910492375689332 6458797467400783955 n

A2 318129429 8910492352356001 7288483026443208503 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top