គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីបណ្តុះបណ្តាលផ្នែករដ្ឋប្បវេណី លើកទី៥ ស្របតាមអនុស្សារណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងវិភាគទានច្បាប់
នាថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦...
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីបណ្តុះបណ្តាលផ្នែករដ្ឋប្បវេណី លើកទី៥ ស្របតាមអនុស្សារណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងវិភាគទានច្បាប់
នាថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីបណ្តុះបណ្តាលផ្នែករដ្ឋប្បវេណីលើកទី៥ ស្របតាមអនុស្សារណៈនៃការយោគយល់រវាងគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា និងវិភាគទានច្បាប់ ដែលមានប្រធានបទស្តីពី «ពាក្យបណ្តឹង ឯកសារចម្លើយ និងឯកសារត្រៀមក្នុងសំណុំរឿងរដ្ឋប្បវេណី» ក្រោមអធិបតីភាព ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ពីលោកស្រីមេធាវី ទេព បូផល ជាស្ថាបនិកវិភាគទានច្បាប់ និងលោកមេធាវី អ៉ីវ ប៉ូលី ប្រធានគណៈកម្មការកិច្ចការរដ្ឋប្បវេណី នៃគណៈមេធាវី ព្រមទាំងសិក្ខាកាមជាមេធាវីចូលរួមសរុបចំនួន ៧២ នាក់។ នាឱកាសនោះផងដែរ ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសុន្ទរកថា បិទកម្មវិធី និងបានថ្លែងអំណរគុណដល់សិក្ខាកាមជាមេធាវីដែលបានត្រងត្រាប់ស្តាប់ និងកត់ត្រានូវ ចំណុចសំខាន់ៗ ដែលវាគ្មិនកិត្តិយសទាំងពីររូបបានធ្វើបទបង្ហាញ ដើម្បីលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ក្នុងឱកាសនោះក៏មានការចែកនូវវិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាលជូនសិក្ខាកាមដែលបានចូលរួមផងដែរ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!