គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំបេីកវគ្គបណ្តុះបណ្តាលស្តីពី «ការផ្តល់សេវាផ្លូវច្បាប់បែបកុមារមេត្រី» ស្របតាមកិច្ចព្រមព្រៀងរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការ UNICEF

នាថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២...

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំបេីកវគ្គបណ្តុះបណ្តាលស្តីពី «ការផ្តល់សេវាផ្លូវច្បាប់បែបកុមារមេត្រី» ស្របតាមកិច្ចព្រមព្រៀងរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការ UNICEF


នាថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំបេីកវគ្គបណ្តុះបណ្តាលស្តីពី «ការផ្តល់សេវាផ្លូវច្បាប់បែបកុមារមេត្រី» ស្របតាមកិច្ចព្រមព្រៀងរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការ UNICEF ក្រោមអធិបតីភាព ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងអង្គការ UNICEF ឯកឧត្តមបណ្ឌិត មាស បូរ៉ា ប្រធានគណ:កម្មការកិច្ចការសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ជាគ្រូបង្គោល លោកមេធាវី មាស សំណាង សមាជិកគណ:កម្មការកិច្ចការសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ជាគ្រូបង្គោល ថ្នាក់ដឹកនាំគណ:មេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី ព្រមទាំងសិក្ខាកាមជាមេធាវីចូលរួមផ្ទាល់ចំនួន ៤៦នាក់ និងចូលរួមតាមប្រព័ន្ធអនឡាញ Zoom meeting ចំនួន ៥០ នាក់។ វគ្គបណ្តុះបណ្តាលនេះ មានរយ:ពេល ៧២ម៉ោង ប្រព្រឹត្តទៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ តទៅ ។ នាឱកាសនោះផងដែរ ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាបេីកដោយជម្រាបអំពីគោលបំណង និងបានសំណូមដល់សិក្ខាកាមទាំងអស់ ត្រូវត្រងត្រាប់ស្តាប់ និងកត់ត្រានូវ ចំណុចសំខាន់ៗ ដែលគ្រូបង្គោលបានធ្វើបទបង្ហាញ ដេីម្បីទទួលបានចំណេះដឹង និងបច្ចេកទេសការពារសិទ្ធិជូនកុមារយកទៅអនុវត្តជាក់ស្តែង និងរួមគ្នាដេីម្បីលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

D1 320617352 1328312507711042 2561195822494942994 n

D2 319830019 1804504746584265 8463697816235982235 n

D3319190942 6019857458027328 5608155280379755098 n

D4 319908708 695772168626247 8155364119458137411 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top