សកម្មភាពនៃវគ្គបណ្តុះបណ្តាលមេធាវីស្តីពី"ការផ្តល់សេវាផ្លូវច្បាប់បែបកុមាមេត្រី" លេីមេរៀនស្តីពី "វិធានអន្តរជាតិ និងជាតិពាក់ព័ន្ធនឹងយុត្តិធម៌អនីតិជន " ឧទ្ទេសនាមដោយ លោកបណ្ឌិតមេធាវី មាស បូរ៉ា ប្រធានគណ:កម្មការកិច្ចការសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៃគណ:មេធាវ
នាថ្ងៃអាទិត្យ ១០រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
សកម្មភាពនៃវគ្គបណ្តុះបណ្តាលមេធាវីស្តីពី"ការផ្តល់សេវាផ្លូវច្បាប់បែបកុមាមេត្រី" លេីមេរៀនស្តីពី "វិធានអន្តរជាតិ និងជាតិពាក់ព័ន្ធនឹងយុត្តិធម៌អនីតិជន " ឧទ្ទេសនាមដោយ លោកបណ្ឌិតមេធាវី មាស បូរ៉ា ប្រធានគណ:កម្មការកិច្ចការសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៃគណ:មេធាវី
នាថ្ងៃអាទិត្យ ១០រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ឌិតមេធាវី មាស បូរ៉ា ប្រធានគណ:កម្មការកិច្ចការសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៃគណ:មេធាវី បានបញ្ចប់មេរៀនស្តីពី "វិធានអន្តរជាតិ និងជាតិពាក់ព័ន្ធនឹងយុត្តិធម៌អនីតិជន " ជូនសិស្សមេធាវីនៃវគ្គបណ្តុះបណ្តាលស្តីពី"ការផ្តល់សេវាផ្លូវច្បាប់បែបកុមាមេត្រី" ស្របតាមកម្មវិធីរបស់គណ:មេធាវី។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងឱ្យមេធាវីមានឯកទេសខាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន រួមចំណែកដល់ការពង្រឹងគុណភាពនៃការផ្តល់សេវាយុត្តិធម៌ ពង្រឹង សមត្ថភាពរបស់មេធាវីដែលផ្តល់សេវាផ្លូវច្បាប់ពាក់ព័ន្ធនឹងកុមារដែលជាកម្មវត្ថុនៃសំណុំរឿងព្រហ្មទណ្ឌ។ សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ មានរយ:ពេល ៧២ម៉ោង ប្រព្រឹត្តទៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ តទៅ ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!