កម្មវិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន»​ លេីកទី៨​ ឆ្នាំ២០២២​ របស់សហភាពសហព័ន្ធយុវជនកម្ពុជា

នារសៀលថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញដឹកនាំក្រុមកីឡាករបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រកួតជាមួយក្រុមកីឡាករបាល់ទាត់សាលាដំបូងរាជធានីភ្នំពេញ(ពូល F) ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន»​ លេីកទី៨​ ឆ្នាំ២០២២​ របស់សហភាពសហព័ន្ធយុវជនកម្ពុជា


នារសៀលថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ​បានអញ្ជេីញដឹកនាំក្រុមកីឡាករបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រកួតជាមួយក្រុមកីឡាករបាល់ទាត់សាលាដំបូងរាជធានីភ្នំពេញ(ពូល F) ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន»​ លេីកទី៨​ ឆ្នាំ២០២២​ របស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅមជ្ឈមណ្ឌលកីឡា The Blue Sports Center។ នៅក្នុងការប្រកួតនេះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវី សមាជិក-សមាជិកា និងបុគ្គលិកគណៈមេធាវី បានមកលើកទឹកចិត្ត និងគាំទ្រដល់ក្រុមកីឡាករទាត់បាល់របស់គណៈមេធាវីយ៉ាងច្រើនកុះករ។ ជាលទ្ធផលនៃការប្រកួត(ពូលF) ក្រុមកីឡាករគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានជ័យជម្នះលើក្រុមកីឡាករសាលាដំបូងរាជធានីភ្នំពេញ ៤ ទល់នឹង ២។ ឯកឧត្តមប្រធាន បានចូលរួមអបអរសាទរចំពោះជ័យជម្នះ របស់ក្រុមកីឡាបាល់ទាត់គណៈមេធាវី និងសូមឱ្យក្រុមកីឡាករ បាល់ទាត់គណៈមេធាវីទាំងអស់ថែរក្សាសុខភាព ខិតខំហ្វឹកហាត់ ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតក្រោយៗទៀត ដើម្បីលើកតម្កើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ *សូមបញ្ជាក់ផងដែរថា នេះជាលើកទី១ របស់ក្រុមកីឡាករបាល់ទាត់គណៈមេធាវី ដែលបានចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» របស់សហភាពសហព័ន្ធយុវជនកម្ពុជាដែលបានរៀបចំបានចំនួន ៧លើករួចមកហើយ។ ការចូលរួមប្រកួតនេះ គឺតាមរយៈការខិតខំប្រឹងប្រែងរបស់ ឯកឧត្តមប្រធាន ដែលបានស្នើសុំទៅឯកឧត្តម ហ៊ុន ម៉ានី។

F1 322375971 1042026490521805 6283677409838525522 n

F2 323419759 2130735897315159 2081169524376081271 n

F3 321662041 890433538651641 3724877889163126025 n

F4 323320610 484517043817125 1577050516932771493 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top