លោកមេធាវី ទៀង វុទ្ធា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយ គណៈកម្មការកិច្ចការព្រហ្មទណ្ឌ ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ZOOM Meeting

នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា...

នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោកមេធាវី ទៀង វុទ្ធា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយ គណៈកម្មការកិច្ចការព្រហ្មទណ្ឌ ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ZOOM Meeting ដោយមានរបៀបវារៈមួយចំនួនជាអាទិ៍៖ I. អំពីការងារស្នូល ១. កំណត់ចំនួនសិក្ខាសាលាក្នុង ១ឆ្នាំ ២. កំណត់ពេលវេលាការប្រជុំ (រៀងរាល់៣ខែម្តង) ៣. កំណត់ចំនួនឡើងទូរទស្សន៍ និងវិទ្យុ (៣ដងក្នុងមួយខែ) ៤. កំណត់ចំនួនការសរសេរអត្ថបទ (រៀងរាល់ខែ មួយអត្ថបទយ៉ាងតិច) II. អំពីការងារបន្ទាប់បន្សំ ១. កម្មវិធី ៣ សំណួរ (រៀងរាល់ ២ខែម្តង) ២. កិច្ចសន្ទនាមេធាវី (រៀងរាល់ ២ខែម្តង) ៣. កិច្ចពិភាក្សាតុមូល (រៀងរាល់ ៣ខែម្តង) កិច្ចប្រជុំបានបញ្ចប់ទៅតាមរបៀបវារៈ នៅម៉ោង ៤ល្ងាច នាថ្ងៃដដែល។

J1 324742301 942075833867833 5364533525054404148 n

J2 324741395 700291084913740 1404478275718870452 n

J3 324850753 862903858279668 2965559108701896556 n

J4 324860568 847260593170481 5987691771035232112 n

J5 324471182 732860457987433 5669901951936549280 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top