ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាព ជូនលោកស្រីមេធាវី រិទ្ធ ច័ន្ទទេពី តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាល

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាព ជូនលោកស្រីមេធាវី រិទ្ធ ច័ន្ទទេពី តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី


នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ លោកស្រីមេធាវី ម៉ី ឧសភា ប្រធាននាយកដ្ឋានបុគ្គលិកនិងរដ្ឋបាលនិងជាសមាជិកគណៈកម្មការសុខុមាលភាពមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី ទទួលជួបលោកស្រីមេធាវី រិទ្ធ ច័ន្ធទេពី មានអត្តលេខ ២២០៩ និងនាំយកថវិកា (តាវកាលិកសម្រាប់មេធាវីលំហែមាតុភាព) ចំនួន ២លានរៀល តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី ដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុមួយចំណែកនៅក្នុងក្រុមគ្រួសាររបស់លោកស្រីមេធាវី រិទ្ធ ច័ន្ទទេពី ផងដែរ។ ក្រុមការងារបាននាំនូវសេចក្តីនឹករលឹក និងពាក្យពេជន៍ជូនពររបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ជូនចំពោះលោកស្រីមេធាវី រិទ្ធ ច័ន្ទទេពី ក្រុមគ្រួសារ និងបុត្រឱ្យមានសុខភាពល្អ។ លោកស្រីមេធាវី រិទ្ធ ច័ន្ទទេពី បានសម្តែងនូវក្តីរំភើបរីករាយចំពោះទឹកចិត្តរបស់ ឯកឧត្តមប្រធាន ព្រមទាំងក្រុមការងារគណៈមេធាវី ដែលបានគិតគូរដល់មេធាវីដែលកំពុងសម្រាលកូនដូចលោកស្រី។ លោកស្រីមេធាវី រិទ្ធ ច័ន្ទទេពី បានផ្ញើជូននូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធាន និងក្រុមការងារទាំងអស់ សូមបានប្រកបនឹងពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

N1 325375094 703460874645701 8625656697118277423 n

N2 325374205 901055774258974 7825891048176371073 n

N3 325380909 707678587378935 4068979791263069696 n

N4 325387358 1819696045069625 4995727291806259763 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top