ក្រុមកីឡាករបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រកួតជាមួយក្រុមកីឡាករបាល់ទាត់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ពូល F) ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លេីកទី៨ ឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជា
ក្រុមកីឡាករបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រកួតជាមួយក្រុមកីឡាករបាល់ទាត់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ពូល F) ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លេីកទី៨ ឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជា
នាល្ងាចថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក្រុមកីឡាករបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រកួតជាមួយក្រុមកីឡាករបាល់ទាត់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ពូល F) ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លេីកទី៨ ឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅមជ្ឈមណ្ឌលកីឡា The Blue Sports Center។ នៅក្នុងការប្រកួតនេះ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី សមាជិក-សមាជិកាគណៈមេធាវី បានមកចូលរួមលើកទឹកចិត្ត និងគាំទ្រដល់ក្រុមកីឡាករទាត់បាល់របស់គណៈមេធាវីយ៉ាងច្រើនកោះករ។ ជាលទ្ធផលនៃការប្រកួត(ពូលF) ក្រុមកីឡាករគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានជ័យជម្នះលើក្រុមកីឡាករក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១ ទល់នឹង ០។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមអបអរសាទរចំពោះជ័យជម្នះរបស់ក្រុមកីឡាបាល់ទាត់គណៈមេធាវី នឹងសូមឱ្យក្រុមកីឡាករបាល់ទាត់គណៈមេធាវីទាំងអស់ថែរក្សាសុខភាព ខិតខំហ្វឹកហាត់ ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតក្រោយៗទៀត ដើម្បីលើកតម្កើនឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ *សូមបញ្ជាក់ផងដែរថា នេះជាលើកទី១ របស់ក្រុមកីឡាករបាល់ទាត់គណៈមេធាវី ដែលបានចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» របស់សហភាពសហព័ន្ធយុវជនកម្ពុជាដែលបានរៀបចំបានចំនួន ៧លើករួចមកហើយ។ ការចូលរួមប្រកួតនេះ គឺតាមរយៈការខិតខំប្រឹងប្រែងរបស់ ឯកឧត្តមប្រធាន ដែលបានស្នើសុំទៅឯកឧត្តម ហ៊ុន ម៉ានី។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN