ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង លោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរងគណ:មេធាវី ដើម្បីចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង និងស្ថាប័ន ស្តីពីការពិនិត្យ និងផ្តល់យោបល់លើតារាងសន្យាពាណិជ្ជកម្មទំនិញ-សេវាបឋម (Initial Offer
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង លោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរងគណ:មេធាវី ដើម្បីចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង និងស្ថាប័ន ស្តីពីការពិនិត្យ និងផ្តល់យោបល់លើតារាងសន្យាពាណិជ្ជកម្មទំនិញ-សេវាបឋម (Initial Offers) និងតារាងបញ្ជីលើកលែង (MFN Exemptions List) របស់ប្រទេសទីម័រឡេស្តេ
តាមការអញ្ជើញរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់តាំង លោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរងគណ:មេធាវី ដើម្បីចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងនិងស្ថាប័ន ស្តីពីការពិនិត្យ និងផ្តល់យោបល់លើតារាងសន្យាពាណិជ្ជកម្មទំនិញ-សេវាបឋម (Initial Offers) និងតារាងបញ្ជីលើកលែង (MFN Exemptions List) របស់ប្រទេសទីម័រឡេស្តេ ក្នុងការស្នើសុំចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ កិច្ចប្រជុំនេះ ប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។