ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួស សាមឿន សមាជិកក្រុមប្រឹក្សាគណ:មេធាវីចូលរួមថ្លែងសុន្ទរកថាបេីកកម្មវិធី សិក្ខាសាលា និងលោកមេធាវី សាំង វណ្ណ: សមាជិកក្រុមប្រឹក្សាគណ:មេធាវី ចូលរួមថ្លែងសុន្ទរកថាបិទកម្មវិធីសិក្ខា

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួស សាមឿន សមាជិកក្រុមប្រឹក្សាគណ:មេធាវីចូលរួមថ្លែងសុន្ទរកថាបេីកកម្មវិធី សិក្ខាសាលា និងលោកមេធាវី សាំង វណ្ណ: សមាជិកក្រុមប្រឹក្សាគណ:មេធាវី ចូលរួមថ្លែងសុន្ទរកថាបិទកម្មវិធីសិក្ខាសាលាលើកទី ៣ ស្តីពីសិទ្ធិជនជាប់ចោទនៅក្នុងដំណាក់កាលនានានៃនីតិវិធីព្រហ្មទណ្ឌ ក្រោមប្រធានបទស្តីពី «សិទ្ធិជនជាប់ចោទនៅដំណាក់កាលជំនុំជម្រះ»


នាថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួស សាមឿន សមាជិកក្រុមប្រឹក្សាគណ:មេធាវីចូលរួមថ្លែងសុន្ទរកថាបេីកកម្មវិធី សិក្ខាសាលា និងលោកមេធាវី សាំង វណ្ណ: សមាជិកក្រុមប្រឹក្សាគណ:មេធាវី ចូលរួមថ្លែងសុន្ទរកថាបិទកម្មវិធីសិក្ខាសាលាលើកទី ៣ ស្តីពីសិទ្ធិជនជាប់ចោទនៅក្នុងដំណាក់កាលនានានៃនីតិវិធីព្រហ្មទណ្ឌ ក្រោមប្រធានបទស្តីពី «សិទ្ធិជនជាប់ចោទនៅដំណាក់កាលជំនុំជម្រះ» ជូនមេធាវីកម្មសិក្សា ដែលបានរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយវិទ្យាស្ថានរ៉ាអុលវ៉ាលេនប៊ើក (RWI) និងសមាគមសាលាត្រាជូ។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមថ្លែងមតិស្វាគមន៍ ដោយលោក ហាក់ សៀកលីម សមាជិកស្ថាបនិកសមាគមសាលាត្រាជូ តំណាងដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមសាលាត្រាជូ និងលោក ALI AL-NASANI នាយកវិទ្យាស្ថានរ៉ាអ៊ុលវ៉ាលេនប៊ឺក ព្រមទាំងមានវត្តមានចូលរួមជាវាគ្មិនកិត្តិយស ដោយ លោក ម៉ង់ សូហាន ចៅក្រមសាលាដំបូងខេត្តស្ទឹងត្រែង និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់សាលាត្រាជូ និងលោក ហាក់ សៀកលីម ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី និងជាសមាជិកស្ថាបនិកសាលាត្រាជូ ថ្នាក់ដឹកនាំនិងក្រុមការងារសមាគមសាលាត្រាជូ ក្រុមការងារវិទ្យាស្ថានរ៉ាអុលវ៉ាលេនប៊ើក (RWI) ព្រមទាំងមានសិក្ខាកាមបានចូលរួមដោយផ្ទាល់ចំនួន ៨០ នាក់។ ក្នុងឱកាសនេះ លោកមេធាវី សួស សាមឿន បានថ្លែងសុន្ទរកថា ជម្រាបអំពីគោលបំណងនៃសិក្ខាសាលានិងសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗ ដែលវាគ្មិនកិត្តិយសទាំងពីររូបបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ក្នុងឱកាសនោះក៏មានការចែកនូវវិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាលជូនសិក្ខាកាមដែលបានចូលរួមផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN

A1 329429604 874698276979578 4035159415359122174 n

A2 330615920 1234418057282533 5731475614225401195 n

A3 330044979 749532406479577 976037723545536857 n

A4 328951592 734047148293596 4131907722816040600 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top